លោក ប៉ាន់ រិទ្ធី បានប្រើប្រាស់រូបចម្លាក់ដីឥដ្ឋ កម្រងឯកសារ និងការពិពណ៌នារបស់គាត់ ដើម្បីធ្វើការបង្ហាញពីអំពើដ៏ឃោរឃៅរបស់ខ្មែរក្រហម ដែលបានប្រព្រឹត្តនៅក្នុងចន្លោះឆ្នាំ១៩៧៥ ដល់ ១៩៧៩។
លោក ប៉ាន់ រិទ្ធី ជាផលិតករភាពយន្តឯកសារដែលទទួលបានការកោតសសើរ និងជាផលិតករភាពយន្តខ្មែរមួយរូបដ៏ល្បីល្បាញទូទាំងពិភពលោក។ លោកបានមកដល់ទីក្រុងប៉ារីសនៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមត្រូវបានដួលរលំ។ លោកបានលះបង់យ៉ាងខ្លាំងចំពោះការងារអង្កេតលើផលវិបាកដែលបានបន្សល់ទុកពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ភាពយន្តរឿងកង្វះរូបភាព នេះបានឈ្នះពានរង្វាន់ Un Certain regard Prize ក្នុងឆ្នាំ២០១៣ ហើយជាភាពយន្តខ្មែរដំបូងបង្អស់ដែលទទួលបានពានរង្វាន់ ភាពយន្តនិយាយភាសាបរទេសល្អបំផុត នៅក្នុងកម្មវិធី Academy Award។
រយៈពេល៖ ១ម៉ោង ៣២នាទី