សិល្បករ៖សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សាលាមធ្យមវិចិត្រសិល្បៈ
នាយកដ្ឋានសិល្បៈ និងសិល្បករជាសមាជិករបស់អាស្សឹម
ទីតាំង៖អនឡាញ
កាលបរិច្ឆេទ៖ថ្ងៃទី ២២-២៦ ខែវិច្ឆិកា ឆ្នាំ២០២១
ប្រភេទ៖ ទស្សនីយភាព

ក្នុងឱកាសនៃការប្រារព្ធមហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប (ASEM) ឆ្នាំ២០២១ នេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៃប្រទេសកម្ពុជា មានកិត្តិយសអញ្ជើញអ្នកទស្សនាដែលជាដៃគូ ASEM ទាំងអស់ចូលរួមក្នុងពិធីបើកជាមួយនឹងរបាំបុរាណ ប្រពៃណី និងរបាំសហសម័យដែលសម្តែងដោយសិល្បករអាជីពរបស់ប្រទេសកម្ពុជា និងប្រទេសជាដៃគូ ASEM។ ការសម្តែងនឹងចាប់ផ្តើមជាមួយរបាំជូនពរដែលជាប្រពៃណីក្នុងការស្វាគមន៍ភ្ញៀវរបស់យើង។ របាំប្រពៃណីដែលបង្ហាញពីពិធីគោរពព្រលឹងនៃការដាំស្រូវ និងច្រូតកាត់របស់ជនជាតិភាគតិចនៅតំបន់ភាគឦសាននៃប្រទេសកម្ពុជា និងត្រូវបង្ហាញទី២។ ការសម្តែងទី៣ គឺ ‘ត្បូងពីម៉ូហ្សាតនៅអង្គរ’ ដែលបង្ហាញពីភាពជាដៃគូរវាងអាស៊ី-អឺរ៉ុប តាមរយៈវិធីសាស្រ្តច្នៃប្រឌិតផ្នែកសិល្បៈរបស់ខ្លួន។ “បុកល័ក្ត” ជារបាំដែលបង្ហាញពីសេចក្តីស្រឡាញ់។ បុរសម្នាក់ស្វែងរកល័ក្តសម្រាប់មនុស្សជាទីស្រឡាញ់របស់ខ្លួន ដើម្បីធ្វើឱ្យធ្មេញរបស់នាងខ្មៅ។ ប្រពៃណីនេះនៅតែបន្តអនុវត្តនៅតាមតំបន់មួយចំនួនក្នុងប្រទេសកម្ពុជា។ របាំពីរចុងក្រោយគឺ “ស្រូវ” ជារបាំសហសម័យខ្មែរដែលបង្ហាញពីភាពស្វាហាប់ និងកម្លាំងវិជ្ជមានរបស់យុវជនកម្ពុជា និងរបាំ “ទង់ ASEM” ជារបាំក្បាច់បុរាណខ្មែរដែលផ្តល់នូវថាមពលសុខដុមរមនា និងសន្តិភាព។

វិចិត្រសាល

វីដេអូ

បង្ហាញដោយ៖
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា សហភាពអឺរ៉ុប មូលនិធិអាស៊ី-អឺរ៉ុប
គាំទ្រដោយ៖
ស្ថានទូតអូទ្រីសប្រចាំទីក្រុងបាងកក ស្ថានទូតអ៊ីតាលីប្រចាំទីក្រុងបាងកក