ការជួបគ្នានៃវប្បធម៌ (Encountering Cultures) គឺជាក្រុមពិពរ័ណ៌ដែលប្រមូលផ្តុំសិល្បករ១៤រូបមកពីអាស៊ីនិងអឺរ៉ុប។ សិល្បករទាំងនេះរស់នៅប្រទេសកម្ពុជា និងចូលរួមយ៉ាងសកម្មក្នុងវិស័យសិល្បៈក្នុងស្រុក។ ការតាំងពិព័រណ៍ជាក្រុមនេះបង្ហាញពីឥទ្ធិពលនៃវប្បធម៌ផ្សេងគ្នា តាមរយៈស្នាដៃសិល្បៈនិងការអនុវត្តជាក់ស្តែងរបស់ពួកគេ។ ទម្រង់ផ្សេងៗគ្នានៃស្នាដៃសិល្បៈ(គំនូរអរូបី, រូបថត, សិល្បៈឌីជីថល និងរូបចម្លាក់) បានបង្ហាញនៅក្នុងពិព័រណ៍នេះ ដែលផ្តល់ឱកាសឱ្យមានការផ្លាស់ប្តូរចំណេះដឹង និងទស្សនៈសិល្បៈផ្សេងៗគ្នា ព្រមទាំងការចែករំលែកនូវភាពសម្បូរបែបនៃវប្បធម៌ផងដែរ។
ស្នាដៃសិល្បៈនីមួយៗតាំងនៅក្នុងពិពណ៌នេះបង្ហាញនូវភាពរស់រវើកនៃលំហូរវប្បធម៌ និងការជួបគ្នានៃវប្បធម៌ចម្រុះ។ តាមរយៈការតាំងពិព័រណ៌នេះ ជាពិសេសការយកចិត្តទុកដាក់លើគោលបំណងរបស់ ASEM គឺដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់រវាងអាស៊ីនិងអឺរ៉ុប។
ការជួបគ្នានៃវប្បធម៌
សិល្បករ៖ Tytaart(សិល្បករ),
Carlo Santoro(សិល្បករ),
Chan Vitharin(សិល្បករ),
Chhim Sothy(សិល្បករ),
Douglas Beattie(សិល្បករ),
Em Riem(សិល្បករ),
Erick Gonzalez(សិល្បករ),
Hour Soben(សិល្បករ),
Leang Seckorn(សិល្បករ),
Nout Daro(សិល្បករ),
Nou Sary(សិល្បករ),
Sous Sodavy(សិល្បករ),
Takakazu Yamada(សិល្បករ),
Van Chhovorn(សិល្បករ)
ទីតាំង៖ សារមន្ទីរជាតិកម្ពុជា និងតាមប្រព័ន្ធអនឡាញ
កាលបរិច្ឆេទ៖ ថ្ងៃទី២២ ខែវិច្ឆិកា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១-កាលបរិច្ឆេទផុតកំណត់សម្រាប់ការតាំងពិពណ៌
ប្រភេទ៖ ពិព័រណ៍
វិចិត្រសាល
ឧបត្ថម្ភដោយ
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
សហភាពអឺរ៉ុប
មូលនិធិអាស៊ី-អឺរ៉ុប