របាំទេពមនោរម្យ ឬរបាំទេវបុត្រ ទេពធីតា គឺជារបាំមួយដែលមានសោភ័ណភាពប្រណិតនិងស្រស់ស្អាត ហើយប្រជាប្រិយភាពបំផុតមួយនៅក្នុងរបាំព្រះរាជទ្រព្យ។ របាំនេះត្រូវបានគេសម្តែងសម្រាប់ជូនពរជ័យនៅចុងបញ្ចប់នៃការសម្តែង។ របាំនេះក្រឡាប្លែកម្យ៉ាងដូចទៅនឹងទំនាក់ទំនងរវាងបុរសនិងស្ត្រី ដែលបុរសតែងតែនៅខាងឆ្វេងដៃរបស់ស្រ្តី ដែលមានសារៈសំខាន់នៅក្នុងទំនាក់ទំនងក្នុងសង្គមខ្មែរ។