សិល្បករ៖ Kamini Ramachandran (អ្នកនិទានរឿង និងផលិតករ), Raghavendran Rajasekaran (តន្ត្រីករ),
Annalisa Salis (អ្នកគំនូរ),
ផលិតកម្ម Zeetrope (ផលិតកម្មវីដេអូ)
ទីតាំង៖ អនឡាញ
កាលបរិច្ឆេទ៖ ថ្ងៃទី ២២-២៦ ខែវិច្ឆិកា ឆ្នាំ២០២១
ប្រភេទ៖ទស្សនីយភាព

រឿងនិទានច្រាំងពីរ នឹងនាំយកជីវិតទៅក្នុងរឿងនិទានដែលពុំសូវមានអ្នកស្គាល់មួយរបស់ Grimm និងរឿងព្រេងនិទានរបស់អាស៊ីមួយ ដើម្បីអបអរសាទរចំពោះភាពដូចគ្នាស្ទើរតែប៉ះដាក់នៃរឿងព្រេងទាំងពីរ ដែលកើតមានក្នុងភូមិសាស្ត្រខុសគ្នា ចាក់ឫសក្នុងវប្បធម៌ខុសគ្នាទាំងស្រុង ហើយត្រូវបាននិទានជាភាសាដែលផ្ទុយគ្នាស្រឡះ។ ដោយសារការយល់ឃើញដាច់ដោយឡែក និងមានចម្ងាយឆ្ងាយពីគ្នានេះហើយ ដែលយើងរកឃើញភាពស្រដៀងគ្នា ក៏ដូចជាការផ្សារភ្ជាប់។ អក្សរសិល្ប៍និយាយផ្ទាល់មាត់បានបង្ហាញយ៉ាងច្បាស់អំពីបទពិសោធន៍រួមគ្នា និងបង្ហាញពីភាពដូចគ្នារបស់យើងក្នុងនាមជាមនុស្សនៅក្នុងពិភពលោកនេះ។ ប្រធានបទនៃសេចក្តីស្រឡាញ់ គឺជាភាសាតែមួយដែលពិភពលោកទាំងមូលបញ្ចេញតាម រយៈពាក្យសម្តី ឬកាយវិការ។ ការបង្ហាញជាវីដេអូបែបនិទាន ជាមួយនឹងការររៀបរាប់ តន្ត្រី និងការបង្ហាញក្នុងលក្ខណៈសិល្បៈបង្គុំ រឿងនិទានច្រាំងពីរ មានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីប្រពៃណីនិយាយផ្ទាល់មាត់ថាជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី ស្របពេលផ្តល់កិត្តិយសដល់ភាពស្រដៀងគ្នារបស់យើងដោយមិនខ្វល់ពីចម្ងាយ ភាសា និងទីកន្លែង។

វិចិត្រសាល

ឧបត្ថម្ភដោយ
ក្រសួងវប្បធម៌ សហគមន៍ និង យុវជន សិង្ហបុរី (MCCY)
ក្រុមប្រឹក្សាជាតិសិល្បៈ សិង្ហបុរី (NAC)