សិល្បករ៖Francesca Foscarini (គំនិត និងទិសដៅ ក្បាច់រាំ អ្នកសំដែង), Cosimo Lopalco (គំនិត និងទិសដៅ, Dramaturgy, អ្នកសំដែង), Ana Shametaj (ប្រធានបទ ទិសដៅ និងថតរូប វីដេអូ), ErGao (ចូលរួមផ្នែកសិល្បៈ ការសម្តែងសិល្បៈបង្គុំ), Noel Pong (ចូលរួមផ្នែកសិល្បៈ, ការសម្តែងសិល្បៈបង្គុំ), Giovanfrancesco Giannini (អ្នកសំដែង), Giulia Terminio (អ្នកសំដែង), Giulio Olivero (អ្នកតុបតែងទេសភាព), Guido Tattoni (រចនាសំឡេង), Anna Mantoan (អ្នកប្រឹក្សាសំលៀកបំពាក់), Paolo Sacchi (ការថតរូប), Silvia Limone (ផលិតកម្មប្រតិបត្តិវីដេអូ), Giulia Poli (ផលិតកម្មសម្រាប់អាស៊ី)
ទីតាំង៖ Online
កាលបរិច្ឆេទ៖ 22 – 26.11.2021
ប្រភេទ៖Performance

សារមន្ទីរនៃកន្លែងដទៃទៀត គឺជាការសម្តែងសហសម័យមួយ និងជាគម្រោងសិល្បៈដែលដំឡើងដោយផ្តោតលើប្រធានបទនៃសារមន្ទីរសហសម័យ និងទំនាក់ទំនងរវាងលំហ ស្ថាបត្យកម្ម និងរាងកាយ។ គម្រោងនេះមានការចូលរួមអំពីសិល្បករអ៊ីតាលី និងអាស៊ី ហើយមានបំណងស្រាវជ្រាវគំនិតនៃអត្តសញ្ញាណក្នុងដែនអន្តរជាតិ។ វិចិត្រករបង្កើតទីតាំងសារមន្ទីរ តាមរយៈពេលវេលាសម្តែងដ៏វែង រាងកាយដែលមានចលនាឬគ្មានចលនា វត្ថុនិងសំឡេងដែលត្រូវបានចាត់ទុកជា “ស្នាដៃ” ដ៏ត្រឹមត្រូវក្នុងផ្នែកសិល្បៈ។ ដូច្នេះកម្មវិធីនេះ គឺជាកម្មវិធីទំនាក់ទំនងចម្រុះ ដែលកើតចេញពីការសហការរបស់សិល្បករមកពីវិស័យផ្សេងៗគ្នា ដូចជា សិល្បៈចក្ខុទស្សន៍ សិល្បៈទស្សនីយភាព និងតន្ត្រី ហើយនិងផ្នែកផ្សេងៗនៃពិភពលោក។ ដំឡើង និងដឹកនាំដោយវិចិត្រករអ៊ីតាលី Francesca Foscarini និង Cosimo Lopalco, គម្រោងនេះត្រូវបានពង្រឹងលើផ្នែកវិចិត្រកម្មសិល្បៈ របស់សិល្បករ សិល្បការិនីអាស៊ីគឺ ErGao និង Noel Pong។ ក្នុងឱកាសនៃមហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប គម្រោងនេះត្រូវបានបង្ហាញជាទម្រង់ឌីជីថល ដោយមានការថ្លែងអំណរគុណចំពោះអ្នកដឹកនាំភាពយន្ត Ana Shametaj ។ សូមចូលរួមជាមួយសិល្បករសម្រាប់ការសន្ទនាលើការបង្កើតគម្រោង និងទទួលបានការយល់ដឹងអំពីកិច្ចសហការអន្តរជាតិ។

The film featured in this video is a piece of artistic creation

វិចិត្រសាល

ឧបត្ថម្ភដោយ
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
Lis Lab សិល្បៈទស្សនីយភាព
គម្រោងCross
ccdc
Van
Città di Verbania
ស្ថានទូតអ៊ីតាលី ប្រចាំទីក្រុងបាងកក
សហភាព​អឺរ៉ុប
មូលនិធិអាស៊ី-អឺរ៉ុប