សិល្បករ៖ Ernst Altmann (អ្នកសម្របសម្រួល) កិច្ចពិភាក្សាទី២ ភាពយន្ត: ដាវី ជូ
Chum Reap (ផលិតករភាពយន្ត), Nico Mesterharm (អ្នកសម្របសម្រួលកម្មវិធី)
ទីតាំង៖អនឡាញ
កាលបរិច្ឆេទ៖ ថ្ងៃទី២២-២៦ ខែវិច្ឆិកា ឆ្នាំ២០២១
ប្រភេទ៖ សិក្ខាសាលា តាមអនឡាញ

ឆ្ងាយ ប៉ុន្តែជិតស្និទ្ធ គឺជាកម្រងបទសម្ភាសន៍ ២ ភាគ ដែលបង្ហាញពីសិល្បករ/ផលិតករភាពយន្តខ្មែរជាន់ខ្ពស់ដែលមានការអប់រំពីបរទេស និងសិល្បករ/ផលិតករភាពយន្តដែលទើបរះឡើងក្នុងប្រទេសកម្ពុជា។ កិច្ចពិភាក្សានីមួយៗនឹងត្រូវបានសម្របសម្រួលដោយអ្នកជំនាញអាល្លឺម៉ង់ដែលមានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងសិល្បៈ និងវប្បធម៌ខ្មែរ។ សិល្បៈ និងភាពយន្តទំនើបទាំងពីរត្រូវបាននាំមកកម្ពុជាក្នុងទសវត្សរ៍ឆ្នាំ ១៩៥០ ដោយគ្រូ និងវិចិត្រករអឺរ៉ុប។ វគ្គសន្ទនាពីរលើកនេះ ស្វែងយល់ពីរបៀបដែលឥទ្ធិពលរបស់អឺរ៉ុបនៅតែជ្រាបចូលសិល្បៈកម្ពុជា របៀបនៃការវិវត្តន៍ក្នុងប្រទេសអាស៊ានជិតខាងត្រូវបានគេយល់ឃើញ និងអ្វីដែលវាត្រូវការដើម្បីកំណត់ “សិល្បៈខ្មែរសម័យទំនើប” នៅក្នុងបរិបទសកល។

ឧបត្ថម្ភដោយ
សហភាពអឺរ៉ុប និង
មូលនិធិអាស៊ី-អឺរ៉ុប