សិល្បករ៖
សុទ្ធោ កូលីកា (អ្នកដឹករឿង)
ទីតាំង៖ រោងភាពយន្ត មេជើស៊ីណេផ្លិច ផ្សារទំនើបអ៊ីអនភ្នំពេញ (ជាន់ទី២) ផ្លូវសម្តេចសុធារស សង្កាត់ទន្លេបាសាក់ រាជធានីភ្នំពេញ ( អ៊ីអន១)
កាលបរិច្ឆេទ៖ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ០៩៖៣០ នាទី
ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១៥៖០០ នាទី
ប្រភេទ៖ភាពយន្ត

ភាពយន្តដែលត្រូវបានបោះបង់ និងត្រូវបានកប់បាត់នៅក្នុងវាលពិឃាតរបស់ប្រទេសកម្ពុជាបានបកស្រាយពីការពិតផ្សេងៗគ្នា។ នេះជាខ្សែភាពយន្តបែបសហសម័យដែលនិយាយ​អំពី​ស្នេហា គ្រួសារ និងការស្លាប់បាត់បង់ជីវិត​​នាពេលអតីតកាលដែលបានកើតឡើងក្នុងប្រទេសកម្ពុជា។

អ្នកស្រី សុទ្ធោ កូលីកា ជាផលិតករភាពយន្តខ្មែរមួយរូប។ អ្នកស្រីជាអ្នកដឹកនាំរឿងមានចំណងជើងថា ដុំហ្វីលចុងក្រោយ ដែលជាភាពយន្តនិយាយភាសាខ្មែរនិងជាអ្នកផលិតកររឿង Ruin ដែលបានឈ្នះពានរង្វាន់ Orizzonti នៅមហោស្រពភាពយន្ត Bienniale Venice ។ អ្នកស្រីបានចូលរួមក្នុងការផលិតភាពយន្តជាច្រើនដូចជា Lara Croft: Tomb Raider និង Wish You Were Here និងភាពយន្តឯកសារជាច្រើនសម្រាប់ប៉ុស្តិ៍ទូរទស្សន៍ BBC, Discovery និងប៉ុស្តិ៍ទូរទស្សន៍ល្បីៗមួយចំនួនទៀត។ អ្នកស្រីជា​ផលិតករមួយរូបនៅ​ប្រទេស​កម្ពុជា​ដែល​មាន​បទ​ពិសោធន៍​ច្រើនបំផុតក្នុងការផលិតភាពយន្ត។

រយៈពេល៖ ១ម៉ោង ៤៦នាទី

វិចិត្រសាល

វីដេអូ

ឧបត្ថម្ភដោយ
សហភាពអឺរ៉ុប
មូលនិធិអាស៊ី-អឺរ៉ុប