សិល្បករ៖ Érick Zonca (អ្នកដឹកនាំរឿង)
ទីតាំង៖ រោងភាពយន្ត មេជើស៊ីណេផ្លិច ផ្សារទំនើបអ៊ីអនភ្នំពេញ (ជាន់ទី២) ផ្លូវសម្តេចសុធារស សង្កាត់ទន្លេបាសាក់ រាជធានីភ្នំពេញ ( អ៊ីអន១)
កាលបរិច្ឆេទ៖ ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១២៖០០ នាទី
ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ០៩៖៣០ នាទី
ប្រភេទ៖ភាពយន្ត

ទីក្រុងសាយហ្គនដ៏មមាញឹកនាចុងឆ្នាំ១៩៤៥ នៅជំរុំយោធានៃឥណ្ឌូចិនបារាំង យុវជនពីរនាក់ Robert និង André បានក្លាយជាមិត្តជិតស្និទ្ធនឹងគ្នា ដោយពួកគេឆ្លងកាត់នូវរឿងរ៉ាវជាច្រើនរួមគ្នា និងរំភើបរីករាយជាមួយនឹងការរង់ចាំនូវបេសកកម្មលើកដំបូងរបស់ពួកគេ។ ប៉ុន្តែនៅពេលដែលពួកគេរកឃើញថា ជំនួសឲ្យការរំដោះឥណ្ឌូចិនចេញពីពួកឈ្លានពានរបស់បរទេស ពួកគេនឹងត្រូវប្រយុទ្ធជាមួយជនជាតិដើមដែលព្យាយាមតស៊ូដើម្បីឯករាជ្យជាតិមាតុភូមិ មិត្តភាពរបស់ពួកគេបានរង្គោះរង្គើរ ។ Andre ត្រូវ​របួសជាច្រើនកន្លែង ប៉ុន្តែ Robert មិន​បានត្រូវរបួសទេ។ គាត់​នឹង​ត្រូវប្រយុទ្ធតទល់​នឹង​​បារាំង​រហូត​ដល់​ស្លាប់ខ្លួន។ នៅខណៈពេលដែល Robert ត្រូវបានចាត់តាំងឱ្យដឹកនាំប្រតិបត្តិការ commando ប្រឆាំងនឹង VietMinh លោក Andre បានជ្រើសរើសចូលរួមជាមួយក្រុមអ្នកតស៊ូដើម្បីសេរីភាព។ ពួក​គេ​បាន​ជ្រើស​រើស​គូភាគី​ផ្សេងគ្នា ដែលធ្វើឲ្យ​មិត្តភាពប្រែក្លាយទៅ​ជា​សត្រូវ។ ​ពួក​គេបានជ្រើសរើស​ដើរផ្លូវផ្សេងគ្នា រហូត​ដល់​ថ្ងៃមួយ​ដែល​ពួក​គេ​ត្រូវប្រឈមមុខនឹង​គ្នា​ម្ដង​ទៀត។ នៅជំរុំឃុំឃាំងសម្រាប់អ្នកទោសបារាំង លោក André ប្រទះឃើញអ្នកទោសម្នាក់ដែលមើលទៅដូច Robert ជាខ្លាំង។

Érick Zonca គឺជាអ្នកដឹកនាំនិងជាអ្នកនិពន្ធរឿងជនជាតិបារាំង។ ភាពយន្តដំបូងរបស់លោកមានចំណងជើងថា Rives, Eternelles និង Seule។ Zonca ត្រូវបានគេទទួលស្គាល់ និងកោតសរសើរដោយសារភាពយន្តដំបូងរបស់លោកមានចំណងជើងថា The Dreamlife of Angels ដែលទទួលបានពានរង្វាន់នៅឆ្នាំ១៩៩៨។ ខ្សែភាពយន្តនេះបានឈ្នះពានរង្វាន់តារាសម្តែងស្រីឆ្នើមនៅមហោស្រពភាពយន្ត Cannes ឆ្នាំ១៩៩៨ផងដែរ។

រយៈពេល៖ ២ម៉ោង ២៦នាទី

វិចិត្រសាល

វីដេអូ

ឧបត្ថម្ភដោយ
សហភាពអឺរ៉ុប
មូលនិធិអាស៊ី-អឺរ៉ុប