សិល្បករ៖ Rena Chheang,
Syahrulfikri Salleh,
Lolli Park,
Miguel Lopes Jeronimo,
Adana Mam-Legros,
Olivia Hough.
ទីតាំង៖ សារមន្ទីរជាតិកម្ពុជា និងតាមគេហទំព័រ
កាលបរិច្ឆេទ៖ ថ្ងៃទី២២ ខែវិច្ឆិកា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១-កាលបរិច្ឆេទផុតកំណត់សម្រាប់ការតាំងពិពណ៌
ប្រភេទ៖ការតាំងពិព័រណ៍

ទីធ្លាសហការ គឺជាបណ្តុំនៃវិចិត្រករអាស៊ី៣រូប និងអឺរ៉ុប៣រូប ដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញ ដោយបង្កើតស្នាដៃរួមគ្នា ចែករំលែកបទពិសោធន៍ទៅវិញទៅមក ឆ្ពោះទៅបង្កើតស្នាដៃសិល្បៈដែល មិនបានគិតមុន។ វិចិត្រករនីមួយៗមានសេរីភាពក្នុងការបង្ហាញស្នាដៃរបស់ខ្លួន ដែលជាស្នាដៃសិល្បៈមកពីទ្វីបផ្សេងគ្នា ជាមួយនឹងគំនិតទស្សនៈ និងមធ្យោបាយផ្សេងៗគ្នាផងដែរ។   ​

លទ្ធផលមិននឹកស្មានដល់ និងការចងក្រងឯកសារជាសមូហភាពនេះ បង្ហាញឱ្យឃើញពីការសន្ទនា និងទំនាក់ទំនងដែលបានកសាងឡើងរវាងវិចិត្រករនៃទ្វីបពីរ ប្រទេសចំនួនប្រាំមួយ ការបង្កើតស្នាដៃផ្សេងៗពីការគំនូររហូតដល់ការថតរូប គំនូររូបភាពរហូតដល់ការប៉ាក់។ លើសពីព្រំដែន វប្បធម៌ជាផ្នែករួមមួយគឺព្រះរាជាណាចក្រអច្ឆរិយៈ ដែលយើងហៅថា ផ្ទះ។​

គាំទ្រដោយ
សហភាពអឺរ៉ុប និង
មូលនិធិអាស៊ី-អឺរ៉ុប