ប្រទេសកម្ពុជាក្នុងអំឡុងឆ្នាំ១៩៧១ ពេលកំពុងធ្វើការជួសជុលប្រាសាទអង្គរ លោក François Bizot ដែលជាជនជាតិបារាំងម្នាក់ ត្រូវបានពួកខ្មែរក្រហមចាប់ខ្លួន។ លោក Bizot ត្រូវបានឃុំខ្លួននៅក្នុងជំរុំមួយដែលស្ថិតនៅក្នុងព្រៃ និងត្រូវបានចោទប្រកាន់ថាជាចារបុរស CIA។ ឱកាសតែមួយគត់ក្នុងការរំដោះខ្លួនគាត់ចេញពីការឃុំឃាំងនេះ គឺគាត់ត្រូវបញ្ចុះបញ្ចូល ឌុច ដែលជាមេដឹកនាំវ័យក្មេងនៃជំរុំអោយជឿជាក់ថាគាត់មិនបានពាក់ព័ន្ធនឹងរឿងនេះ។ ខណៈពេលដែលបារាំងរកឃើញការពិតនៃការចុះឈ្មោះចូលបម្រើកងទ័ពខ្មែរក្រហម ចំណងពាក់ព័ន្ធត្រូវបានបង្កើតឡើងរវាងអ្នកទោសនិងអ្នកដែលត្រូវបាន ឌុច ចាប់ខ្លួន។ ខ្សែភាពយន្ដខ្នាតវែងនេះត្រូវបានសម្រិតសម្រាំងចេញពីប្រលោមលោកបែបជីវប្រវត្តិដែលលក់ដាច់បំផុត «Le Portail» (The Gate) ដោយ Francois Bizot ដែលជាកិច្ចសហការផ្លូវការដំបូងគេរបស់បារាំងនិងកម្ពុជា។
Régis Wargnier ជាអ្នកដឹកនាំរឿង ផលិតករភាពយន្ត អ្នកនិពន្ធរឿង និងជាអ្នកនិពន្ធទំនុកភ្លេងជនជាតិបារាំង។ ភាពយន្តរបស់គាត់ដែលមានចំណងជើងថា Indochine ផលិតនៅក្នុងឆ្នាំ១៩៩២ បានឈ្នះពានរង្វាន់ភាពយន្តនិយាយភាសាបរទេសល្អបំផុតនៅក្នុងកម្មវិធី Academy Awards លើកទី៦៥។ភាពយន្តរបស់គាត់មានចំណងជើងថា “East-West” បានទទួលពានរង្វាន់អន្តរជាតិជាច្រើនក្នុងឆ្នាំ១៩៩៩។
រយៈពេល៖ ១ម៉ោង ៣៥នាទី