សិល្បករ៖ Jo Ngo (សិល្បករ),
Eva Antelo (សិល្បករ),
Luvenia Kalia (សិល្បករ),
Lucas Garcia Alvarez (សិល្បករ),
Jayachandran Palazhy (អ្នកណែនាំ),
Valentina Riccardi (អ្នកសម្របសម្រួល),
Gaëlle Patin Laloy (អ្នកសម្របសម្រួល)
ទីតាំង៖អនឡាញ
កាលបរិច្ឆេទ៖ថ្ងៃទី២២-២៦ ខែវិច្ឆិកា ឆ្នាំ២០២១
ប្រភេទ៖ សិក្ខាសាលា តាមអនឡាញ

“ជាមួយនឹងការចាប់ផ្តើមនៃជំងឺរាតត្បាតនៅឆ្នាំ 2020 កម្មវិធីស្នាក់នៅជុំវិញពិភពលោកត្រូវតែសម្របទម្រង់របស់ពួកគេទៅតាមបរិបទថ្មី។ គំនិតផ្តួចផ្តើមភាគច្រើនបានផ្លាស់ប្តូរទៅជាគំរូច្នៃប្រឌិតថ្មីនៃការផ្លាស់ប្តូរតាមប្រព័ន្ធអ៊ីនធឺណិត។ ដូច្នេះហើយបានជា ASEF តាមរយៈគេហទំព័រសិល្បៈculture360 របស់ខ្លួន និង Casa Asia បានបង្កើតកម្មវិធី ការស្នាក់នៅតាមអីនធឺណិត និងកម្មវិធីណែនាំ​ ‘At Home/Being Home’នេះឡើង។ ប្រធានបទនេះបានវិវត្តន៍ជុំវិញគោលគំនិតនៃ ‘ផ្ទះ’នេះ។ ពាក្យថា”ផ្ទះ” មិនត្រឹមតែសំដៅទៅលើតែទីកន្លែងប៉ុណ្ណោះទេ តែបង្កប់ទៅដោយទស្សនៈ គំនិត ការចងចាំ និង ការស្រមើស្រមៃផងដែរ។ ទីកន្លែងមួយដែលមិនមែនជារូបវន្ត និងគ្មានរបាំង ដែលមានតែលំហនោះក៏ត្រូវបានកំណត់ថាជា “ផ្ទះ”៖ វាគឺជាស្រុកភូមិរបស់យើង ទីក្រុងរបស់យើង ប្រទេសរបស់យើង និងពិភពលោកទាំងមូល។ យ៉ាងណាក៏ដោយ ជំងឺរាតត្បាតសកលបានរឹតបន្តឹងយើងក្នុងការផ្លាស់ទីក្នុងពិភពលោក​ដែលធ្វើអោយយើងផ្លាស់ប្តូរអារម្មណ៍ចាកឆ្ងាយពីអត្ថន័យនៃ”ផ្ទះ”។ ​ ពេញមួយរយៈពេលស្នាក់នៅបែបនិម្មិតរយៈពេល 6 សប្តាហ៍នេះ សិល្បករដែលបានជ្រើសរើស បានធ្វើការជាគូ ដោយឆ្លើយតបទៅនឹងប្រធានបទនេះតាមរយៈការឆ្លុះបញ្ចាំងនៃការអនុវត្តការងារសិល្បៈរបស់ពួកគេ។នៅចុងបញ្ចប់នៃការស្នាក់នៅ សិល្បករចំនួនបួនរូបមកពីប្រទេសម៉ាឡេស៊ី អេស្បាញ និងវៀតណាមបានមកជួបជុំគ្នាដើម្បីចែករំលែកបទពិសោធន៍ និងគម្រោងរបស់ពួកគេជាមួយនឹងអ្នកណែនាំរបស់ពួកគេគឺ Jayachandran Palazhy ។

ឧបត្ថម្ភដោយ
Casa Asia
ASEF Culture360