“គំនូរព្រាងដើម្បីក្តីសង្ឃឹម កើតចេញពីគំនិតនៃការចូលរួមពីបណ្តាញមិត្តភ័ក្តិដ៏ធំទូលាយ – ស្ថាបត្យករ, សិល្បករ និងអ្នករចនា – នៅក្នុងសាលា Bottega dell’Arte, សាលា Il Nodo Social Design នៅប្រទេសកម្ពុជា។ ដំណើរនេះបានចាប់ផ្ដើមដោយគំនិតមួយ គំនូរព្រាងមួយ ការរចនាគ្រឿងអលង្ការមួយដែលធ្វើដោយដៃសិស្សសាលាភ្នំពេញ។ ការឆ្លើយតបមានច្រើនលើសលប់ ជាមួយនឹងការរចនាច្រើនជាងមួយរយមកពីសិល្បករជាង៨០នាក់ ដែលជាសំណុំដ៏សម្បូរបែបនៃការច្នៃប្រឌិតប្លែកៗសម្រាប់សិស្ស។
សមុច្ច័យនៃវត្ថុបុរាណបានកើតឡើង បន្ថែមពីលើតម្លៃអប់រំសម្រាប់សាលា ដែលតំណាងឱ្យការរួមផ្សំគ្នារវាងវប្បធម៌ផ្សេងគ្នា ដូចជា អ៊ីតាលី និងខ្មែរ ហើយលើសពីនេះទៀតរវាងភាសានៃការរចនា និងសិប្ប
កម្ម។
ទន្លេមេគង្គដែលរចនាដោយ Marta Laudani និង Marco Romanelli គឺជាប្រភពទឹកដែលផលិតជា
បន្តោង ហើយត្រូវបានទទួលពានរង្វាន់ និងដាក់តាំងបង្ហាញនៅសារមន្ទីរគ្រឿងអលង្ការ Vicenza។
សៀវភៅគំនូរព្រាងដើម្បីក្តីសង្ឃឹម (Gioie d’Autore in Italian) អាចចូលទស្សនាបានលើគេហទំព័រ៖
https://www.ilnodoonlus.org/wp-content/uploads/2020/10/il-nodo-GDA-selezione.pdf